SEO
CHEON Sinsung-ri
"ស្ថាប័នជាតិផ្នែកអេកូសាស្ត្រ"
គឺជាមជ្ឈមណ្ឌលស្រាវជ្រាវអេកូឡូជី តាំងពិពណ៌ និងការអប់រំ ស្ថាប័នជាតិអេកូឡូជី គឺជាមជ្ឈមណ្ឌលស្រាវជ្រាវអេកូឡូជី តាំងពិពណ៌ និងការអប់រំដែលអ្នកអាចសិក្សាអំពីអាកាសធាតុប្រាំប្រភេទធំៗនៅក្នុងពិភពលោក ដូចជាអាកាសធាតុត្រូពិក សមុទ្រខ្សាច់ មេឌីទែរ៉ែណេ ថែមផឺរេត និងអាកាសធាតុតំបន់ប៉ូល និងរុក្ខជាតិដែលមាននៅក្នុងតំបន់ទាំងនេះ។ ស្ថាប័នជាតិអេកូឡូជី គឺជាស្ថាប័នស្រាវជ្រាវផ្នែកអេកូឡូជីដែលឈានមុខ នៅក្នុងប្រទេសកូរ៉េ ក៏ដូចជានៅក្នុងពិភពលោក ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងពិភពលោក ហើយទីនេះ ក៏ជាកន្លែងសំរាប់ការសិក្សា និងទទួលយកបទពិសោធន៍ផ្សេងៗទាក់ទង នឹងប្រព័ន្ធអេកូឡូជី។ គោលបំណងចំបងនៃកិច្ចខំប្រឹងប្រែងទាំងនេះ គឺដើម្បីចូលរួមចំណែកក្នុងការការពារថែរក្សាបរិស្ថាន និងលើកកំពស់ការស្វែងយល់អំពីបរិស្ថានបន្ថែមទៀត។