SEO
CHEON Sinsung-ri
កេរតំណែលវប្បធម៌ | ប្រភេទ | ទីតាំង | ពិពណ៌នា |
---|---|---|---|
ផ្ទះរបស់អ៊ីហាបូក | ទីតាំងវប្បធម៌សំខាន់លេខ. 197 (គេហដ្ឋាន) | 32-3, សានអាក់-រ៉ូ 57 បេអុន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ផ្ទះរបស់អ៊ីកហាក់បូក គឺជាផ្ទះដំបូលប្រក់ស្បូវ ដែលមានរូបរាងដូចផ្ទះប្រពៃណី នៅក្នុងភូមិកសិកម្មនៃតំបន់កណ្តាល។ ផ្នែកខាងក្នុងនៃតំបូលអានឆេ (អាគារ ធំ) មានរាងវែងជាងផ្នែកខាងក្រោយ ហើយមានលំហដាច់ដោយឡែក រៀបចំ សំរាប់កូនប្រសារស្រី។ ផ្ទះនេះបែរមុខទៅព្រះអាទិត្យក្នុងទិសខាងត្បូងប៉ែក ខាងលិច។ |
ហានសានហាងគ្យ | កេរតំណែលប្រចាំតំបន់/ ខេត្ត លេខ No. 131 (សាលាកុងហ្វូស៊ាន) | 76-31, ហានសានហាងគ្យ-គីល, ហានសន- ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | គឺជាស្ថាប័នអប់រំដែលបង្កើតឡើងដោយរដ្ឋ ក្នុងដើមសម័យចូសុន ក្នុង គោលបំណងផ្តល់ការអប់រំ និងកំណែទំរង់ប្រជាជននៅហានសាន |
សឆុនហាងគ្យ | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 130 (សាលាកុងហ្វូស៊ាន) | 315, គុនសា-រី, សឆុន-អាប់, ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | គឺជាស្ថាប័នអប់រំដែលបង្កើតឡើងដោយរដ្ឋ ក្នុងដើមសម័យចូសុន ក្នុង គោលបំណងផ្តល់ការអប់រំ និងកំណែទំរង់ប្រជាជននៅសឆុន |
ប៊ីអ៊ីនហាងគ្យ | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 129 (សាលាកុងហ្វូស៊ាន) | 53-5, ហានសានហាងគ្យ-គីល, សឆុន-អាប់, ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | គឺជាស្ថាប័នអប់រំដែលបង្កើតឡើងដោយរដ្ឋ ក្នុងដើមសម័យចូសុន ក្នុង គោលបំណងផ្តល់ការអប់រំ និងកំណែទំរង់ប្រជាជននៅប៊ីអ៊ីន |
Jangamjinseong Fortressបន្ទាយសឆុនចាងអាមជីនសុង | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 97 (ទីតាំងបន្ទាយ/កំពែង) | 90, ហ្វាសុងគីល, ចាងហាង-អាប់, , សឆុន-គុន, ឈុនឆុនណាម-តូ | បន្ទាយសឆុនចាងអាមជីនសុង ត្រូវបានកសាងឡើងនៅតំបន់ទិសខាងត្បូង ប៉ែកខាងលិចនៃភ្នំហ៊ូម៉ាងសាន (90.1m) ក្នុងសម័យព្រះបាទជុងចុងនៃចូសុន |
បន្ទាយសឆុនណាមសានសុង | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 96 (ទីតាំងបន្ទាយ/កំពែង) | សាន 22-1 អូ 4 ភីល, ណាមសាន-រី, សឆុនអាប់, សឆុន-គុន, ឈុនឆុនណាម-តូ | បន្ទាយសឆុនណាមសានសុង ផ្តល់នូវទិដ្ឋភាពយ៉ាងច្បាស់នៃតំបន់ជុំវិញ គឺជា តំបន់យុទ្ធសាស្ត្រនៃសមុទ្រខាងលិច ក្នុងសម័យបេកចេ ហើយគេអាច ឃ្លាំមើលមាត់ទន្លេគឹមកាំងពីទីនេះបាន។ |
ផ្នូរបស់អ៊ីសាក់ | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 89 (ផ្នូរ) | 35, ស៊ូវ៉ុន-រ៉ូ 172 បេអុន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | នេះគឺជាទីតាំងផ្នូររបស់អ៊ីសាក់ ដែលជាកវីនិព្ធដ៏ល្បីឈ្មោះម្នាក់ ក្នុងចុងសម័យ កូរ៉្យូ។ គាត់គឺជាកវីនិពន្ធដ៏ល្បីឈ្មោះម្នាក់ក្នុងចំណោមកវីនិពន្ធទាំងបី រួមមាន ផូអ៊ឹនចុងម៉ុងជូ និងយេអ៊ឹន គីលចេ។ |
ទីកន្លែងកំណើតរបស់អ៊ីសាងចេ | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 84 (ទីកំណើត/ទីតាំង) | 71, ចុងតាន-គីល, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ទីនេះគឺជាទីកំណោះតរបស់អ៊ីសាងចេ ដែលជាសកម្មជនឯករាជ្យម្នាក់ ដែល ស្លាប់នាថ្ងៃទី 29 ខែមីនា ឆ្នាំ 1927 ហើយពិធីបុណ្យសពសាធារណ:មួយត្រូវ បានរៀបចំឡើងជាលើកទីមួយនៅក្នុងប្រទេសកូរ៉េ។ ការរៀបចំឡើងវិញ ដោយ សឆុនគុន ក្នុងឆ្នាំ 1972, 1980 និងឆ្នាំ 2012 ហើយសាលតាំងពិពណ៌ មួយត្រូវបានដាក់អោយដំណើរការដើម្បីដាក់តាំងបង្ហាញនូវត្ថុរបស់អ៊ីសាងចេ ដែលបានបន្សល់ទុក។ |
ូបសំណាកព្រះពុទ្ធ ឆ្លាក់ពីឈើនៅអារ៉ាម បុងសសា | វត្ថុកេរតំណែលវប្បធម៌លេខ No. 334 (រូបសំណាកព្រះពុទ្ធ) | 197, ហូអាម-រី, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | អារ៉ាមបុងសសា គឺជាអារ៉ាមដ៏ស្រស់ស្អាតមួយ ដែលមានរូបសំណាកព្រះពុទ្ធ ឆ្លាក់ពីឈើ ត្រូវបានចាត់ទុកជាកេរតំណែលវប្បធម៌ ដែលមានសាលគឹនណាក់ ចុន ដែលត្រូវបានសាងសង់ឡើងវិញ ក្នុងឆ្នាំ 1999។ |
រូបគំនូរក្វានសុង | វត្ថុកេរតំណែលវប្បធម៌លេខNo. 325 (រូបគំនូរ) | ហ្វាសាន-រី, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | រូបគំនូរក្វានព្យន និងក្វានសុង ត្រូវបានដាក់គោរពបូជានៅសាលាកុងហ្វូស៊ាន រហូតដល់សាលាកុងហ្វូស៊ានត្រូវបានលុបបំបាត់ និងបទបញ្ជាអោយបិទដោយដេវ៉ុនគុន ក្នុងឆ្នាំ 1868ហើយរូបគំនូរនេះ ត្រូវបានបញ្ជូនទៅកាន់ចាស់ទុំក្នុង គ្រួសារ។ ទីគោរពបូជាមួយ ត្រូវបានរៀបចំឡើងនៅហ្វាសានរី គីសានម្យន ហើយ រូបគំនូររបស់ក្វានសុង ត្រូវបានដាក់នៅទីនេះ ដើម្បីបូជា។ |
អារ៉ាមយូលីសា | វត្ថុកេរតំណែលវប្បធម៌លេខ No. 303 (사묘재실) | 18, សុងគឹម-រ៉ូ 287 បេអុន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ស្លាកព្រលឹងនៃសមាជិកទាំង 7 នៃគ្រួសារភ្យងសានស៊ីន រួមមានមេទ័ព ស៊ីនសុងគ្យម នៃកូរ្យ៉ូ បានដាក់នៅទីនេះ។ ដោយសារជាទីគោរពបូជាប្រចាំ គ្រួសារ ទីនេះ ដំបូងត្រូវបានហៅថាទីសក្ការ:សតុកសា។ |
បន្ទាយហានសាន អាប់សុង | វត្ថុកេរតំណែលវប្បធម៌លេខ No. 134 (ទីតាំងបន្ទាយ/កំពែង) | 10, ជីហ្យន-រី, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | បន្ទាយហានសានអាប់សុងមានទ្វារបួ នៅខាងលិច ខាងកើត ខាងជើង និងខាង ត្បូង រហូតដល់ឆ្នាំ 1914 និងមានលក្ខណ:ជាបន្ទាយ។ បន្ទាយនេះ ត្រូវបាន កសាងដោយថ្ម ក្នុងសម័យព្រះបាទជុងចុងនៃចូសុន ដើម្បីការពារការ ឈ្លានពានរបស់ជប៉ុន។ |
បន្ទាយសឆុនអាប់សុង | វត្ថុកេរតំណែលវប្បធម៌លេខ No. 132 (ទីតាំងបន្ទាយ/កំពែង) | 27-16, គុនឆុង-រ៉ូ 54 បេអុន-គីល, សឆុន-អាប់, សឆុន-គុន, ឈុនឆុនណាម-តូ | បន្ទាយសឆុនអាប់សុង គឺជាបន្ទាយដែលធ្វើពីថ្ម សាងសង់ឡើងក្នុងសម័យ ព្រះបាទសេជុង។ យោងតាមពាក្យដំណាលបាននិយាយថា មានការភ្នាល់គ្នា រវាងស្ត្រី 100 នាក់ និងបុរស 1 នាក់ ដែលល្បីឈ្មោះថាមានកំលាំងខ្លាំង។ ស្ត្រី ត្រូវកសាងបន្ទាយ ហើយបុរសត្រូវកសាងស្ពាន (ស្ពានហុងយ៉ដារី)។ នៅពេល ដែលស្ត្រីកំពុងតែរីករាយបន្ទាប់ពីបានបញ្ចប់ការសាងសង់បន្ទាយរួច បុរសក៏ បានដាក់បញ្ចូលថ្មចុងក្រោយមួយដុំទៅក្នុងស្ពាន ហេតុនេះ លទ្ធផលគឺស្មើគ្នា។ |
អារ៉ាមថ្មកំពស់បីជាន់ ជីសុករី | វត្ថុកេរតំណែលវប្បធម៌លេខ No. 131 (អារ៉ាមថ្ម) | 39-28, ជីស៊ុក-គីល, ចុងឆុន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | អារ៉ាមថ្មមួយនេះ ដែលត្រូវបានដំណាលថា ត្រូវបានកសាក្នុងសម័យកូរ៉្យូ ហើយ ស្ថិតនៅភ្នំហ៊ីរីសាន។ ប្រជាជននៃជីសុករី បានការពារមិនអោយជប៉ុនចូល ឈ្លានពានប្រទេសរបស់គេ នៅក្នុងសម័យជប៉ុនចូលឈ្លានពាន ហើយបានរក្សា ទុកនៅទីតាំងស្ថានីយ៍គីតុង។ |
អារ៉ាមថ្មកំពស់បីជាន់ បុងណាមរី | វត្ថុកេរតំណែលវប្បធម៌លេខ No. 130 (អារ៉ាមថ្ម) | សាន 58-3, បុងណាម-រី, ម៉ាសូ-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | គ្រឿងអលង្ការដ៏មានតំលៃត្រូវបានរកឃើញនៅក្នុងអារ៉ាមថ្មនេះ ជារបស់សម័យ កូរ៉្យូ ត្រូវបានកងទ័ពជប៉ុនលួចយក នៅក្នុងសម័យជប៉ុនចូលឈ្លានពាន។ អារ៉ាម ថ្មកំពស់បីជាន់នេះ ស្ថិតនៅទីតាំងអារ៉ាមចាស់នៃបុងណាមរី។ |
អារ៉ាមថ្មកំពស់បីជាន់ ស៊ូសាមរី | វត្ថុកេរតំណែលវប្បធម៌លេខ No. 129 (អារ៉ាមថ្ម) | 231, ស៊ូអាម-រី, មុនសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | នេះគឺជាអារ៉ាមថ្មកំពស់បីជាន់ ដែលកសាងលើខឿនកំពស់ពីរជាន ដើម្បីធ្វើការ បួងសួងសុំខ្យល់ខ្ពស់រៀងរាល់ឆ្នាំ។ អ្វីដែលគួរអោយចាប់អារម្មណ៍អំពីការសាង សង់នេះ គឺអារ៉ាមទាំងមូលត្រូវបានឆ្លាក់ចេញពីផ្ទាំងថ្មតែមួយដុំធំ។ |
ស្តូបរំលឹកវិញ្ញាណខន្ធ | វត្ថុកេរតំណែលវប្បធម៌លេខ No. 127 (ស្តូបរំលឹកវិញ្ញាណខន្ធ) | 89-20, កជីសាន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ស៊ីនតូពី គឺជាស្តូបរំលឹកវិញ្ញាណខន្ធ ដែលមានចារិកនូវស្នាដៃពេញមួយជីវិត របស់ស្តេច រឺមន្ត្រីជាន់ខ្ពស់ ហើយដាក់នៅលើផ្លូវជិតផ្នូររបស់បុគ្គលនោះ។ ស្តូបរំលឹកវិញ្ញាណខន្ធរបស់អ៊ីសាក់ គឺស៊ីនតូពីមួយ ដែលបានដាក់ដើម្បីគោរព ដល់ម៉ូគឹនអ៊ីសាក់ ដែលជាកវីនិពន្ធដ៏ល្បីល្បាញក្នុងសម័យកូរ្យ៉ូ។ |
មុនហុនសវ៉ុន | វត្ថុកេរតំណែលវប្បធម៌លេខ No. 125 (សាលាកុងហ្វូស៊ាន /អចលនទ្រព្យ) | 66, សវ៉ុន-រ៉ូ 172 បេអុន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ서원로172번길 66 | បន្ទាយមុនហុនសវ៉ុន ត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ស្នាដៃផ្នែកអក្សរ សាស្ត្រ និងតំលៃរបស់ម៉ូគឹនអ៊ីសាក់ និងកាចុងអ៊ីកូក ដែលជាបុគ្គលដ៏ស្មោះត្រង់ ក្នុងចុងសម័យកូរ៉្យូ។ |
ព្រៃខាមេឡាម៉ារ្យ៉ាងរី | កេរដំណែលជាតិលេខ No. 169 (ចំណុចខាងជើងបំផុតនៃ អាណាចក្រខាមេឡា) | 275-1, ម៉ារ្យ៉ាង-រី, ស-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | យោងតាមពាក្យដំណាលកាលពី 300 ឆ្នាំមុន បន្ទាប់ពីបានយល់សប្តិឃើញ ផ្កាមួយបាច់នៅលើសមុទ្រ ម៉ារ្យ៉ុងឆុមសា បានចេញទៅកន្លែងដែលយល់សប្តិ នោះ ហើយងឃើញផ្កាអណ្តែតនៅលើទឹក។ គាត់បានរើសផ្កានេះឡើង និងដាក់ វាដាំ នេះបានបង្កើតជាព្រៃខាមេឡាម៉ារ្យ៉ាងរី។ |
ដុំឈើចំលាក់ អក្សរសាស្ត្រកេចុង និងម៉ូគឹន | កេរតំណែលប្រចាំតំបន់ / ខេត្ត លេខ No. 77 (កំណត់ត្រា) | 47, សវ៉ុន-រ៉ូ 172 បេអុន-គីល, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ដុំឈើចំលាក់ឆ្លាក់នូវអក្សរសាស្ត្រនៃកេចុងអ៊ីកូក ដែលជាកវីដ៏ល្បីឈ្មោះម្នាក់ ក្នុងសម័យកូរ្យ៉ូ និងកូនរបស់គាត់ម៉ូគឹនអ៊ីសាក់។ ដុំឈើចំលាក់នេះ មានតំលៃ ប្រវត្តិសាស្ត្រខ្ពស់ ជាវត្ថុវប្បធម៌ និងអក្សរសាស្ត្រនៃប្រទេសកូរ៉េ។ |
ចំលាក់ផ្លិតធ្វើពីឈើ សឆុន | កេរតំណែលអរូបិយប្រចាំតំបន់ / ខេត្ត លេខ No. 21 (ស្នាក់ដៃចំលាក់) | 183, ជីហ្យន-រី, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | លីហានគ្យូ គឺជាជាងឆ្លាក់ផ្លិតធ្វើពីឈើ បានរៀនពីបច្ចេកទេសធ្វើផ្លិតកន្ទុយក្ងោក ពីឪពុករបស់ខ្លួនឈ្មោះ លីអុលយ៉ុង និងបានបន្តស្នាដៃផលិតផ្លិតកន្ទុយក្ងោក នេះ។ |
សឆុនចុនសាន ផាអាប់គីលសាមណូរី | កេរតំណែលអរូបិយប្រចាំតំបន់ / ខេត្ត លេខ No. 13 (ល្បែងកំសាន្ត និងពិធីបុណ្យ) | 1089, ឈុងចុល-រ៉ូ, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ព្រះបាទយូរីនៃសម័យស៊ីលឡា (ពេលគ្រងរាជ្យ: 24~57 AD) បានបញ្ជាអោយ ព្រះនាងទាំងពីរនាក់ បែងចែកស្ត្រីទាំងអស់នៅក្នុងតំបន់ជាក្រុម ដើម្បីប្រកួត ត្បាញ (គីលសាម)។ ក្រណាត់ដែលត្បាញរួចត្រូវបានធ្វើការវាយតំលៃក្នុង ពិធី បុណ្យឈូសុក ហើយក្រុមដែលចាញ់ត្រូវអញ្ជើញក្រុមដែលឈ្នះ អោយ ទទួលទានអាហារ និងភេសជ្ជ: យោងតាមសាមគុកសាគី (កំណត់ត្រានៃ រដ្ឋទាំងបី)។ ដើម្បីរក្សា និងបន្តការប្រកួតប្រពៃណីនេះ ចុនសានផាអាប់គីល សាមណូរី(ល្បែងប្រកួតត្បាញក្រណាត់រេមី) ត្រូវបានបង្កើតឡើង តាមរយ:ការ ស្រាវជ្រាវប្រវត្តិសាស្ត្រ និងការផលិតឡើងវិញ។ ល្បែងប្រជាប្រិយនេះ ត្រូវបានផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស តាមរយ:ការ បង្ហាញនៅក្នុងពិធីបុណ្យវប្បធម៌ម៉ូស៊ី (ក្រណាត់រេមី) ប្រចាំឆ្នាំ។ |
មេជាងឈើសឆុន | កេរតំណែលអរូបិយប្រចាំតំបន់ / ខេត្ត លេខ No. 10 (ស្នាដៃចំលាក់) | 632, គឹមបូក-រី, មុនសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | បុគ្គលនេះ ត្រូវបានចាត់ទុកាកេរតំណែលវប្បធម៌អរូបិយ ដោយបានរៀនចេះ ស្ទាត់នូវបច្ចេកទេស ក្នុងការជួសជុលកេរតំណែលវប្បធម៌តាំងពីវ័យ 19 ឆ្នាំ ដើម្បីធ្វើអោយស្នាដៃស្ថាបត្យកម្មបុរាណកូរ៉េ រស់ឡើងវិញ និងបន្តស្នាដៃរបស់ ឪពុករបស់ខ្លួន ដែលជាមេចាងចំលាក់ឈើ។ គាត់បានជួសជុលសាល ផាលសានចុននៃអារ៉ាមបប់ជូសា ដែលត្រូវបានចាត់បញ្ចូលជាកេរតំណែលជាតិ លេខ No. 55 និង 52 ហេតុដូចនេះ បានចូលរួមចំណែកក្នុងការថែរក្សានូវទំរង់ ដើមនៃកេរតំណែលវប្បធម៌ជាច្រើន។ ដោយមានបច្ចេកទេស ក្នុងការសាងសង់ ដ៏ល្អ គាត់បានបង្ហាញនូវស្នាដៃដ៏ល្អឥតខ្ចោះ។ |
ហានសានសូកូកជូ | កេរតំណែលអរូបិយប្រចាំតំបន់ / ខេត្ត លេខ No. 3 (អាហារ និងភេសជ្ជ:) | 67-3, ហូអាម-រី, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | នេះគឺជាប្រភេទស្រាម្យ៉ាងសំរាបរាជវង្ស ដោយមានរសជាតិ និងក្លិនពិសេស ក្នុងសម័យបេកចេ។ ស្រានេះ ត្រូវបានផលិតឡើង និងទទួលទានដោយ ប្រជាជននៃសម័យបេកចេ ដើម្បីរំសាយកំហឹង បន្ទាប់ពីបេកចេត្រូវបានដួល រលំ។ |
ហានសានសេម៉ូស៊ី (ត្បាញក្រណាត់ក្បាច់ ស្អាតរេមី) | កេរតំណែលអរូបិយសំខាន់លេខ No. 14 (កេរតំណែលអរូបិយ ស្នាដៃចំលាក់ ស្នាដៃត្បាញ ក្រណាត់ ស្នាដៃផលិតក្រណាត់ ជាដើម) | 60-1, ជីហ្យន-រី, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | ហានសានម៉ូស៊ី (ក្រណាត់រេមី), រីហៅថា ចូផូ និងចូឈី ត្រូវបានប្រើប្រាស់តាំង ពីយូរលង់ណាស់មកហើយ។ ក្រណាត់នេះ ត្រូវបានផលិតពីសំបកឈើរេមី។ |
បន្ទាយកុនជីសានសុង | ទីតាំងប្រវត្តិសាស្ត្រលេខ No. 60 (ទីតាំងបន្ទាយ/កំពែង) | 1089, ឈុងចុល-រ៉ូ, ហានសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | បន្ទាយកុនជីសានសុង មានទីតាំងស្ថិតនៃចំណុចចរាចរណ៍នៃមាត់ទន្លេគឹមកាំង បន្ទាយនេះ ត្រូវបានសាង់សងក្នុងម៉ូតស្ថាបត្យកម្មថមី ដែលលេចឡើងក្នុងចុង សម័យបេកចេ ហើយក៏ជាបន្ទាយចំបង ដែលធ្វើជាមូលដ្ឋានសំរាប់ចលនា បេកចេផងដែរ។ |
អារ៉ាមថ្មកំពស់ប្រាំជាន់ សឆុនសុងបូករី | កេរតំណែលមានតំលៃលេខ No. 224 (អារ៉ាមថ្ម) | 182-1, សុងបូក-រី, គីសាន-ម្យន, សឆុន-គុន, ឈុនឆុនណាម-តូ | អារ៉ាមថ្មកំពស់ប្រាំជាន់សុងបូករី គឺជាអារ៉ាមថ្មដែលសាងសង់តាមម៉ូតសម័យ បេកចេ នៅប៊ីយ៉ុងហ្យន (បច្ចុប្បន្នប៊ីអ៊ីន) នៅបេកចេ។ អារ៉ាមថ្មផ្សេងទផៀត ដែលសាងសង់តាមម៉ូតសម័យបេកចេ រូមមាន អារ៉ាមថ្មកំពស់ប្រាំជាន់មូរ្យ៉ាងសានៅប៊ូយូ អារ៉ាមថ្មកំពស់បីជាន់ចាងហារីនៅប៊ូយូ អារ៉ាមថ្មវ៉ាងគុងរី នៅអ៊ីកសាន និងអារ៉ាមថ្មណាមមេ (អារ៉ាមណាមមេ) នៃទីតាំងអារ៉ាមឈុងយ៉ាងសាជីនៅ កុងជូ។ អារ៉ាមថ្មកំពស់ប្រាំជាន់ នៃសម័យកូរ្យ៉ូ មានតំលៃខ្ពស់ ព្រោះវាផ្តល់នូវ ព័ត៌មានសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានអារ៉ាមបែបបេកចេ។ |