본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

និមិត្តសញ្ញានៃសឆុន

HOME អំពីសឆុន និមិត្តសញ្ញានៃសឆុន

សញ្ញាសំគាល់

សញ្ញាសំគាល់

រូបរាង និងទំរង់ទូទៅ គឺទៅតាមអក្សរហាន់គឹល ㅅ, ㅊ, ㅓ និងㄴ ដែលតំណាងអោយភាពសំបូរដោយថាមពល និងបត់បែន និងជាតំណាងអោយប្រពៃណីវប្បធម៌យូរអង្វែងនៃការ រីកលូតលាស់នៃសឆុន។ ពណ៌ខៀវ បៃតង និងក្រហម ជាតំណាងអោយសមុទ្រខាងលិច ទន្លេគឹមកាំង និងព្រះអាទិត្យ បង្ហាញនូវភាពស្អាតនៃបរិស្ថានធម្មជាតិ និងអនាគតដ៏ត្រចះត្រចង់ នៃសឆុន។

ស្លាកសញ្ញាសំគាល់

ស្លាកសញ្ញាសំគាល់
អេមប្លេម

នេះគឺជាស្លាកសញ្ញាសំគាល់នៃសឆុន ដែលតំណាងអោយភាពបើកទូលាយ សហការ សមភាព ភាពលូតលាស់ និងការអភិវឌ្ឍន៍ សុភមង្គល ក្តីសង្ឃឹម និងអនាគតនៃសឆុន។

ទស្សន:វិស័យ
  • 1. រូបភាពនៃសឆុន ដែលប្តេជ្ញាចិត្តក្នុងការនាំមកនូវភាពរីករាយ និងអនាគតត្រចះត្រចង់សំរាប់ប្រជាជនដែលរស់នៅក្នុងភូមិ ត្រូវបានបង្ហាញតាមរយ:ការសរសេរអក្សរផ្ចង់ រូបភាពនៃ ព្រះអាទិត្យអស្ចារ្យនៅឆ្នេរខាងលិច និងបរិស្ថានធម្មជាតិដ៏ស្អាតនៃទន្លេគឹមកាំង និងផ្នែកខាងក្នុងទ
  • 2.រង្វង់មូលទាំងពីរ ត្រូវបានដាក់ដោយស៊ីមេទ្រី និងរូបសញ្ញាអានន្ត (∞) ត្រូវបានដាក់ចំកណ្តាលនៃអក្សរផ្ចង់ បង្ហាញនូវខ្លឹមសារមានភាពរីករាយ និងសេចក្តីសង្ឃឹមដ៏ទូលំទូលាយនៅ សឆុន។
  • 3.ពាក្យ សុភមង្គល និង សឆុន ត្រូវបានប្រើជាពាក្យគន្លឹះដើម្បីបង្ហាញអំពីគោលបំណងនៃការអភិវឌ្ឍន៍។​ ពណ៌ទឹកក្រូច តំណាងអោយភាពកក់ក្តៅ ចុះសំរុង និងយល់ស្រប ពណ៌បៃតង តំណាងអោយភាពស្រស់បំព្រង ធម្មជាតិ និង
ពាក្យគន្លឹះ

ភាពបើកទូលាយ សហការ សមភាព ភាពលូតលាស់ និងការអភិវឌ្ឍន៍ សុភមង្គល ក្តីសង្ឃឹម ទស្សន:វិស័យ និងអនាគត

[ខ្លឹមសារនៃពណ៌]
  • ពណ៌ទឹកក្រូច តំណាងអោយភាពចុះសំរុង សហការ ភាពសស្រាក់សស្រាំ កក់ក្តៅ និងបត់បែន ពណ៌បៃតង តំណាងអោយបរិស្ថានធម្មជាតិ និងអនាគតដ៏ត្រចះត្រចង់នៃសឆុន

Cờ của quận

Cờ của quận

ទង់ជាតិប្រចាំភូមិ ទង់ជាតិនៃសគុន ត្រូវបានរចនាឡើងទៅតាមអក្សរហាន់គឹល ㅅ, ㅊ, ㅓ និងㄴ ដែលតំណាងអោយភាពសំបូរដោយថាមពល និងបត់បែន និងជាតំណាងអោយនៃការរីកលូតលាស់នៃសឆុន។

ផ្កាប្រចាំភូមិ ផ្កាខាមេឡា

ផ្កាប្រចាំភូមិ ផ្កាខាមេឡា

ព្រៃផ្កាខាមេឡានៅម៉ារ្យ៉ាងរី ក្នុងភូមិសឆុន ត្រូវបានចាត់បញ្ចូលជាកេរតំណែលវប្បធម៌ជាតិលេខ 169ហើយពិធីបុណ្យខាមេឡាអក់ថូផឹសសឆុន បានជួយជំរុញ និងលើកកំពស់នូវសំរស់ ផ្កាខាមេឡា ដែលរីកមុនផ្កានានាទាំងអស់ក្នុងរដូវផ្ការីក។ ផ្កាពណ៌ក្រហមទាំងនេះ តំណាងអោយស្នេហាដ៏ស្មោះស្ម័គ្រ និងចាត់ទុកជាផ្កានាំសំណាង ព្រោះអាចជួយបញ្ចៀសឧបសគ្គ និង គ្រោះមហន្តរាយនានា។ មិនតែប៉ុណ្ណោះ ដោយផ្កា​ខាមេឡា មានផ្លែជាច្រើន ផ្កានេះ ក៏ជាតំណាងអោយផលិតភាពខ្ពស់ផងដែរ។

ដើមឈើប្រចាំភូមិ ដើមស្រល់ខ្មៅ

ដើមឈើប្រចាំភូមិ ដើមស្រល់ខ្មៅ

3/4 នៃដើមស្រល់ក្នុងសឆុន គឺជាដើមស្រល់ខ្មៅ ហើយធុននឹងខ្យល់សមុទ្រ និងល្បីឈ្មោះដោយសារភាពលូតលាស់ឡើងលើត្រង់។ ហេតុដូចនេះ ដើមស្រល់ខ្មៅ តំណាងអោយភាព ខ្លាំង រឹងមាំ និងជាសញ្ញាសំគាល់ នៃភាពអង់អាច​ ថាមពល និងការជំនះរាល់ឧបសគ្គ។

បក្សីប្រចាំភូមិ អយស្ទ័រខេតឈ័រ

បក្សីប្រចាំភូមិ អយស្ទ័រខេតឈ័រ

នេះគឺជាប្រភេទបក្សីដែលកំរ ត្រូវបានចាត់បញ្ចូលជាកេរតំណែលធម្មជាតិលេខ 326។ បក្សីប្រភេទនេះ រស់នៅលើសមុទ្រដែលស្អាតនៃកោះយូពូតូក្នុងរដូវរងារ ដែលជាកន្លែងដែលល្អ បំផុតសំរាប់ការសិក្សាអំពីបក្សី។ បក្សីអយស្ទ័រខេតឈ័របញ្ជាក់យ៉ាងច្បាស់ថា សឆុន គឺជាកន្លែងដែលស្អាត និងស្រស់បំព្រងសំរាប់ការរស់នៅ។