본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

ព័ត៌មានទូទៅ

HOME អំពីសឆុន ព័ត៌មានទូទៅ

1. បរិស្ថានធម្មជាតិ

សឆុន ស្ថិតនៅចំណុចកណ្តាលនៃឆ្នេរខាងលិចនៃប្រទេសកូរ៉េ និងស្ថិតនៅចុងបំផុតនៃតំបន់ខាងត្បូងនៃខេត្តឈុនឆុនណាមតូ។ តំបន់ខាងជើងឈៀងខាងលិចនៃខេត្តសឆុន មានកំពូល នៃជួរភ្នំឆារ៉ុងសានម៉ាអ៊ីក ដែលលាតសន្ធឹងទៅទិសខាងត្បូងឈៀងខាងលិចនៃតំបន់កណ្តាល ក្នុងខេត្តឈុនឆុនណាមតូ។ តំបន់សម្យន មានទីទួលទាបៗជាច្រើន ដែលមានកំពស់រហូត ដល់100m និងទីវាលទំនាបជាច្រើន។ ទន្លេគឹមកាំង ទន្លេមួយក្នុងចំណោមទន្លេធំៗទាំងបួននៅក្នុងប្រទេសកូរ៉េ​ ហូរចុះទៅទិសខាងកើតឈៀងខាងត្បូងនៃតំបន់សឆុន និង នាំដីល្បាប់ដ៏ មានជីជាតិមកកាន់តំបន់នេះ​បង្កើតបានជាទីវាលដ៏មានជីជាតិភ្ជាប់ជាមួយនឹងទីវាលទំនាបណេផូ និងហូណាម។ ឆ្នេរសមុទ្រខាងលិច​ និងខាងត្បូងនៃសឆុន ត្រូវបានចាត់ទុកជាឆ្នេរ ដ៏ស្រស់ស្អាត ដោយមានទឹករលកតូចៗ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។

2.ធនធានទេសចរណ៍

មានពិធីបុណ្យជាច្រើននៅក្នុងតំបន់សឆុនប្រចាំរដូវនីមួយៗ រួមមាន ពិធីបុណ្យវប្បធម៌ក្រណាត់រេមីហានសាន ដែលគឺពិធីបុណ្យតែមួយគត់ដែលរំលឹកអំពីក្រណាត់ប្រពៃណីរបស់កូរ៉េ ក៏ដូចជា​ពិធីបុណ្យចូណូផតហុងវ៉ុន (ហ្គីហ្សាត) ពិធីបុណ្យខាមេឡាអក់ថូផឹសសឆុន និងពិធីបុណ្យថ្ងៃរះម៉ារ៉ុងផូ។ មិនតែប៉ុណ្ណោះ ក៏មានតំបន់ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ ដូចជា តំបន់អភិរក្សបក្សីគឹមកាំង ដែលជាឋានសួគ៍សំរាប់បក្សីដែលផ្លាស់ទីលំនៅ តំបន់ផ្កាថ្មស៊ីនសុងរី ដែលទទួលបានភាពល្បីល្បាញតាមរយ:ភាពយន្តឈ្មោះ "JSA - Joint Security Area" ("JSA - តំបន់សុវត្ថិភាពរួម") ដែលជាកន្លែងរស់នៅដ៏ល្អសំរាប់សត្វសមុទ្រ និងឆ្នេរឈុនចាំងតេ ដែលមានព្រៃអាកាស្យា និងដើមស្រល់ខ្មៅ។ មិនតែប៉ុណ្ណោះ មានភ្ញៀវទេសចរជាច្រើន មកកាន់សឆុន មិនត្រឹមតែដើម្បីលំហែកាយប៉ុណ្ណោះ តែមកលេងក្នុងគោលបំណងពិសេស ដូចជាឆ្នេរសមុទ្រ និងភូមិកសិកម្មជាដើម។

3. ប្រវត្តិសាស្ត្រ និងវប្បធម៌

សឆុន គឺជាស្រុកកំណើតនៃអ្នកល្បីឈ្មោះប្រវត្តិសាស្ត្រជាច្រើន​ រួមមានម៉ូគឹន អ៊ី សាក់ ដែលជាកវីកុងហ្វូស៊ានម្នាក់ ក្នុងចំណោមបីនាក់ ដែលល្បីឈ្មោះក្នុងសម័យកូរ្យ៉ូ និងជាកវីផ្នែក នីអូកុងហ្វូស៊ាន និងវ៉ុលណាម អ៊ី សាងចេ ដែលជាបុគ្គលផ្នែកសាសនា និងជាអ្នកដឹកនាំនៃចលនាឯករាជ្យ។ សឆុន ក៏ជាផ្នែកមួយនៃវប្បធម៌ គីបុលផូ​ (អតីតឈ្មោះ ចាង ហាង) ដែលជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងកងទ័ពនៃបេកចេ ដោយហេតុនេះ នៅសឆុន ក៏មាននៅបន្សល់ទុកមកដល់សព្វថ្ងៃ។ ភ្ញៀវទេចរមកកាន់សឆុន ដើម្បីសាកល្បងផលិតផលពិសេសនៅទីនេះ ដូចជា ហានសានសេម៉ូស៊ី (ក្រណាត់រេមីដែលមានក្បាច់ស្អាត) និងហានសានសេកូកជូ (ស្រាអង្ករមួយប្រភេទ) កេរតំណែលវប្បធម៌ផ្សេងៗ ដូចជា​ អារ៉ាមកំពស់ប្រាំជាន់ប៊ីអ៊ីន និងចូសាន ផាអាប់ គីលសាម រ៉ូរី (ល្បែងត្បាញប្រជុំជនទាំងប្រាំបីនៃចូសាន សឆុន ដែលត្រូវបានចាត់បញ្ចូលជាកេរតំណែលវប្បធម៌លេខ 13)។

4. ព័ត៌មានរដ្ឋបាល

នាចុងឆ្នាំ 2014 សឆុនមានប្រជាជនចំនួន 58,872 នាក់ 13 អាប់ និងម្យន (2 អាប់ និង11 ម្យន) និងបុគ្គលិកសាធារណ:ចំនួន 637 នាក់ (បុគ្គលិកសាធារណ: 1 នាក់ ផ្តល់សេវាកម្មដល់ ប្រជាជនចំនួន 92 នាក់)។ អត្រានៃការប្រើប្រាស់ដីមានកំរិតខ្ពស់ ព្រោះមានប្រជាជនជាច្រើនប្រើប្រាស់ដីទំហំតូចប៉ុណ្ណោះ។

5.សេដ្ឋកិច្ចក្នុងស្រុក

ផ្ទៃដីកសិកម្មទំហំ 14,426ha ស្មើនឹង 40.5% នៃតំបន់ទាំងមូល។ មានផ្ទៃដីទំហំចំនួន 3,400ha ជាផ្ទៃដីដាំបន្លែ និងផ្ទៃដី 11,026ha ជាវាលស្រែ។ ដំណាំស្រូវ ដែលជាកសិផលចំបងនៅក្នុង តំបន់នេះ ដាំនៅលើដីដ៏មានជីជាតិក្នុងហានសានម្យន ហ្វាយ៉ាងម្យន និងម៉ាសូម្យន ដែលស្ថិតនៅជិតតំបន់អភិរក្សបក្សីទន្លេគឹមកាំង។ មានព្រៃទំហំ 15,081ha ស្មើនឹង 42.1% នៃតំបន់ ទាំងមូល។ មានព្រៃឈើជាច្រើន រួមមានស្វាយចន្ទី ផ្សិត វ៉លណាត់ ជូជុប អាខន និងគីងកូ​ ហើយស្វាយចន្ទី មានទិន្នផលខ្ពស់ជាងគេ។ សឆុន ក៏ជាកន្លែងដែលសំបូរទៅដោយរុក្ខជាតិ ប្រើសំរាប់ផលិតឱសថ រួមមានថ្នាំបុរាណ និងផ្លែខននុស។ មិនតែប៉ុណ្ណោះ ទិន្នផល ដ៏ខ្ពស់នៃផលិតផលក្នុងតំបន់ ដូចជារេមី​ នៅចុងឆុនម្យន និងស៊ីឆូម្យន ខ្ញីនៅមូសានម្យន និងស៊ីឆូម្យន និងដង្កូវសូត្រ នៅមូសានម្យន។ ក្រណាត់រេមីដែលផលិតនៅទីនេះ មានឈ្មោះល្បីល្បាញខ្លាំងណាស់។

ផ្នែកខាងលិចនៃសឆុនគុន ជាប់នឹងសមុទ្រខាងលិច ដែលមានឆ្នេរសមុទ្រប្រវែង 72.5km ដែលមានផ្ទៃដីសើម 5,000ha។ សារាយសមុទ្រ គឺផ្នែកមួយដ៏ធំនៃផលិតផលសមុទ្រ។ នាចុងឆ្នាំ 2000 មានរោងចក្រចំនួន 114 ដែលមានជំនាញក្នុងមុខជំនួញផ្សេងៗជាច្រើន លើកលែងរោងចក្រកាត់ដេរ គីមី និងម៉ាស៊ីន។ មានឧទ្យានកសិឧស្សាហកម្មនៅក្នុងចាងហាងម្យន និងចុងឆុនម្យន ហើយមានក្រុមហ៊ុនចំនួន 44 ក្នុងឆ្នាំ 2001។​ រោចក្រថាមពល ដែលប្រើប្រាស់ធ្យូងគុណភាពខ្សោយ គឺស្ថិតនៅសម្យន ហើយផ្តល់ថាមពលដល់រោងចក្រឧស្សាហកម្ម ដែលស្ថិតនៅក្បែរទន្លេនៃតំបន់កណ្តាល។

មានស្ថាប័នពាណិជ្ជកម្មជាច្រើនស្ថិតនៅក្នុងទីផ្សារអចិន្ត្រៃយ៍ពីរ និងទីផ្សារទៀតទាត់ចំនួនបី។ ហាងជាច្រើននៅទីនេះ មានផ្តល់សេវាកម្មអាហារ និងភេសជ្ជ: ដែលភាគច្រើនជា ភោជនីយដ្ឋានដែលផ្តល់សេវាកម្មដល់សាធារណជន។ តំបន់ពាណិជ្ជកម្ម គឺសឆុនអាប់ ដែលមានស្ថាប័នហិរញ្ញវត្ថុចំនួន5។ អ្វីដែលគួរអោយកត់សំគាល់នោះ គឺការលូតលាស់យ៉ាងឆាប់ រហ័សនៃសេដ្ឋកិច្ចប្រទេសចិន គេរំពឹងថា សឆុន នឹងក្លាយជាតំបន់ដឹកជញ្ជូនដែលភ្ជាប់ទៅនឹងតំបន់ទន្លេលឿង នៃតំបន់ខាងកើតប៉ែកខាងជើងនៃសតវត្សទី 21។ ហេតុដូចនេះ ការអភិវឌ្ឍន៍សឆុនអោយក្លាយទៅជាតំបន់ដែលមានតួនាទីសំខាន់នៅតំបន់ទន្លេលឿង គឺជាការសំខាន់ណាស់។ ឧទាហរណ៍ មានការពង្រីកបន្ថែមនៃផ្លូវលឿនសហេអាន់ (សឆុន IC, ឈុងចាងតេ IC និងតុងសឆុន IC) មកកាន់តំបន់នេះ ហើយក៏មានការអភិវឌ្ឍន៍ធនធានសង្គម (SOC) និងគំរោងអភិវឌ្ឍន៍ផ្សេងទៀត ដូចជាបង្កើនផ្លូវដែក ខ្សែចាងហាង ផ្លូវលឿនសឆុន កុងជូ ពង្រីកកំពង់ផែចាងហាង និងការសាងសង់ពហុកីឡាដ្ឋានជាតិអេកូឡីជីចាងហាង។