SEO
CHEON Sinsung-ri
"ព្រៃខាមេឡានៅម៉ារ្យ៉ាងរី"
ព្រៃខាមេឡានៅម៉ារ្យ៉ាងរី ត្រូវបានចាត់បញ្ចូលជាកេរតំណែលធម្មជាតិលេខ 169 នាខែមេសាឆ្នាំ 1965 ដើម្បីគាំពារ និងគ្រប់គ្រង គឺជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះនៅសឆុន។ នៅក្នុង ព្រៃ មានពណ៌បៃតងពេញមួយឆ្នាំ ផ្កាខាមេឡារីកនៅចុងខែមីនា។ ព្រៃនេះ ស្ថិតនៅប៉ែកខាងកើត ដែលផ្តល់ការការពារពីខ្យល់សមុទ្រ ហើយមានដើមផ្កាខាមេឡា 80 ដើម ដែលមានអាយុ កាលប្រមាណ 500 ឆ្នាំ។ រានតុងបេកចុង ដែលសាងសង់នៅលើទីទួលព្រៃ អាចអោយគេមើលឃើញនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសមុទ្រខាងលិច ហើយទីនេះមានភាពល្បីល្បាញដោយមានទិដ្ឋភាពថ្ងៃលិច ដ៏អស្ចារ្យ។ អ្នកថតរូប និងភ្ញៀវទេសចរណ៍ មកកាន់តំបន់នេះ ដើម្បីគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃថ្ងៃលិចចូលទៅក្នុងសមុទ្រខាងលិច និងទស្សនាទិដ្ឋភាពសមុទ្រ និងកោះដែល មិនមានមនុស្សនៅ។