본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

ភូមិហានសានម៉ូស៊ី

HOME វិស័យទេសចរណ៍ ទេសភាពទាំង 8 នៃសឆុន ភូមិហានសានម៉ូស៊ី

ភូមិហានសានម៉ូស៊ី (ក្រណាត់រេមី)

"ភូមិហានសានម៉ូស៊ី (ក្រណាត់រេមី)"

នៅក្នុងភូមិហានសានម៉ូស៊ី (ក្រណាត់រេមី) អ្នកអាចរកឃើញហានសានសេម៉ូសស៊ី (ក្រណាត់រេមីដែលមានក្បាច់ស្អាត) ដែលមានប្រវត្តិ និងប្រពៃណីយូរលង់ណាស់មកហើយ។ ក្រណាត់ ហានសានរេមី លល្បីឈ្មោះដោយសារគុណភាពខ្ពស់ និងមានម៉ូតស្អាត។ ក្រណាត់នេះ មានលក្ខណ:ស្រាលនៅពេលដែលពាក់ និងមើលទៅគួរអោយថ្លៃថ្នូរ។

នៅជើងភ្នំកុនជីសាន កន្លែងដែលក្រណាត់ហានសានរេមីត្រូវបានផលិតដំបូងបំផុត មានហេដ្ឋារចនាសម្ព័​ន្ធជាច្រើនត្រូវបានបង្កើតឡើងនៅទីនេះ ដូចជាម៉ូស៊ីកាក់ រោងសិប្បកម្មប្រពៃណី មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល និងភូមិវប្បធម៌ជាដើម ដើម្បីផ្តល់ព័ត៌មានអំពីវប្បធម៌ប្រពៃណីនៃសឆុន និងដំណើរការនៃការផលិតក្រណាត់រេមីហានសាន។ ឆ្លងកាត់វាលស្មៅដ៏ ស្រស់ស្អាត និងផ្ទះដែលមានដំបូលប្រក់ស្បូវ គេនឹងមកដល់មជ្ឈមណ្ឌលផលិតក្រណាត់រេមី​ ដែលមានដាក់តាំងបង្ហាញនូវឧបករណ៍ត្បាញក្រណាត់ជាច្រើន ដែលបានប្រើប្រាស់ដោយ ដូនតាជំនាន់ដើមដើម្បីត្បាញក្រណាត់។ នៅទីនេះ អ្នកអាចពិនិត្យមើលក្រណាត់រេមីហានសាន សៀវភៅចាស់ៗ និងម៉ូតសំលៀកបំពាក់ទាន់សម័យជាច្រើនដែលផលិតដោយក្រណាត់ រេមី។

  • 1somenail img
  • 2somenail img
  • 3somenail img
  • 4somenail img
  • 5somenail img
  • 6somenail img
  • 7somenail img
이전 다음