본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

ព្រៃលំហែកាយហ៊ីរីសាន

HOME វិស័យទេសចរណ៍ ទេសភាពទាំង 8 នៃសឆុន ព្រៃលំហែកាយហ៊ីរីសាន

ព្រៃលំហែកាយហ៊ីរីសាន

"ព្រៃលំហែកាយហ៊ីរីសាន"

ព្រៃលំហែកាយហ៊ីរីសាន ត្រូវបានគេស្គាល់ជាព្រៃស្រល់ខ្មៅតែមួយគត់នៅក្នុងប្រទេសកូរ៉េ ហើយទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាច្រើន មកទស្សនាព្រៃក្រាស់ពណ៌បៃតងគ្រប់រដូវ។ ផ្ទះ នៅក្នុងព្រៃនេះ អ្នកអាចស្រូបនូវក្លិនក្រអូបពិសេសម្យ៉ាងពីដើមឈើច្រើនប្រភេទ មិនតែប៉ុណ្ណោះ ព្រៃស្រល់ហេសុង និងអាងស្តុកទឹកហេសុង​បង្កើតជាទិដ្ឋភាពដ៏ស្រស់ត្រកាលមួយ។

អ្នកអាចមើលឃើញទិដ្ឋភាពសមុទ្រខាងលិច​ នៅពេលដែលអ្នកដើរឡើងភ្នំ ហើយមានហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗដូចជា សាលតាំងពិពណ៌ មជ្ឈមណ្ឌលគយគន់ផ្កាព្រៃ មជ្ឈមណ្ឌល ដាំផ្សិត និងតំបន់តាំងពិពណ៌ផ្កាកុលាប ដែលធ្វើអោយទីនេះ ក្លាយជាកន្លែងដែលកុមារ និងមនុស្សពេញវ័យសិក្សាអំពីធម្មជាតិ និងស្វែងយល់បន្ថែមអំពីព្រៃឈើ។ ព្រៃលំហែកាយ ហ៊ីរីសាន គឺជាតំបន់លំហែកាយពណ៌បៃតង ដែលអ្នកអាចបន្ធូរអារម្មណ៍បាន។

  • 1somenail img
  • 2somenail img
  • 3somenail img
  • 4somenail img
  • 5somenail img
  • 6somenail img
  • 7somenail img
이전 다음