SEO
CHEON Sinsung-ri
"ភ្នំហ៊ីរីសាន"
ភ្នំហ៊ីរីសាន ដែលគ្របដណ្តប់ដោយព្រៃស្រល់ខ្មៅ ត្រូវបានចាត់ទុកជាកន្លែងដែលមានទិដ្ឋភាពស្រស់បំព្រងមួយ នៅក្នុងចំណោមតំបន់ទាំង 8 នៅសឆុន ដោយអ្នកនៅក្នុងតំបន់នេះ ចូលចិត្តតំបន់នេះខ្លាំងណាស់។ នៅក្នុងព្រៃ មានបញ្ចេញនូវក្លិនដ៏ក្រអូប ដូចជាហ្វីតូស៊ីត និងតេពីនីស ដែលចេញពីដើមស្រល់ខ្មៅ។ ក្លិននេះ មានលក្ខណ:ប្រហើរ និងជួយបន្ធូរអារម្មណ៍ កាត់បន្ថយស្ត្រេស និងមានប្រយោជន៍ដល់សុខភាព ដូចជា ព្យាបាលខាងផ្នែកផ្លូវចិត្ត រាងកាយ និងស្មារតី។ ព្រៃលំហែកាយហ៊ីរីសាន បានចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ 1999 ហើយ ទទួលការពេញនិយមខ្ពស់ ព្រោះជាព្រៃលំហែកាយស្រល់ខ្មៅតែមួយគត់នៅក្នុងប្រទេសកូរ៉េ។
ហ៊ីរីសានស្ថិតនៅក្បែរសមុទ្រ និងឆ្នេរ ដែលគេអាចទៅកាន់ទីនោះដើម្បីដេកសំដិលខ្លួន ហែលទឹក និងមើលផ្កាថ្ម។ នេះគឺជាហេតុផលដែលទីនេះ ក្លាយជាកន្លែងដែលពេញនិយមសំរាប់ គ្រួសារ និងគូសង្សារមកលំហែកាយ។ មិនតែប៉ុណ្ណោះ នៅផ្សារសឆុន មានមជ្ឈមណ្ឌលលក់គ្រឿងសមុទ្រដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន នៅទីនេះ ភ្ញៀវទេសចរណ៍អាចទិញ បាននូវត្រីសមុទ្រ និងគ្រឿងសមុទ្រផ្សេងៗដែលស្រស់ៗ រួមមានគ្រំ លៀស ក្តាមបង្កង ឈ្លើងសមុទ្រ និងផ្កាថ្ម ដែលទើបស្រង់ចេញពីសមុទ្រសឆុន។