SEO
CHEON Sinsung-ri
"ភ្នំឆុនបាងសាន"
ភ្នំឆុនបាងសាន គឺជាភ្នំដែលល្បីឈ្មោះជាងគេនៅក្នុងសឆុន ដែលគ្របដណ្តប់តំបន់ផានគ្យម្យន មុនសានម្យន និងស៊ីឆូម្យន នៃសឆុនគុន។ ភ្នំនេះ មើលទៅគួរអោយទាក់ទាញ ដោយសារផ្ទៃជំរាលមើលទៅរដិបរដុប រឺមិនរាបស្មើ។ ភ្នំនេះ មានកំពូល 7 នៅផ្នែកខាងកើត ខាងលិច និងខាងត្បូង ហើយអាចមើលឃើញទិដ្ឋភាពខាងកើត ខាងត្បូង និងខាងជើងបានយ៉ាង ច្បាស់។
មានកំពូលភ្នំ នៅខាងឆ្វេង និងខាងស្តាំ នៃកំពូលភ្នំឆុនបាងសាន និងកំពូលប្រាំទៀត នៅខាងត្បូង។ ដោយសារមានកំពូលភ្នំតូចៗ ដូចផ្ទាំងរមូល មើលទៅគួរអោយជក់ចិត្ត ហើយអាច គយគន់ទេសភាពច្បាស់ល្អនៅទិសខាងជើងប៉ែកខាងលិច និងទិសខាងជើងប៉ែកខាងកើត (និងទិសផ្ទុយគ្នា)។ គេអាចមើលឃើញជួរភ្នំ ភូមិប្រជាជន វាលស្រែដ៏ធំធេង និងអាងស្តុកទឹក នៅខាងក្រោម ដែលបង្កើតបានជាទិដ្ឋភាពមួយដ៏ស្រស់ស្អាត។