SEO
CHEON Sinsung-ri
HOME ព័ត៌មានធ្វើដំណើរ ប្រព័ន្ធទូរស័ព្ទផ្តល់ព័ត៌មានដល់ទេសចរណ៍: 1330
1330 គឺជាប្រព័ន្ធទូរស័ព្ទផ្តល់ជំនួយភ្ញៀវទេចរណ៍នៅក្នុងប្រទេសកូរ៉េ ប្រព័ន្ធទូរស័ព្ទផ្តល់ព័ត៌មានដល់ទេសចរណ៍ 1330 ផ្តល់ព័ត៌មានផ្សេងៗទាក់ទងនឹងការធ្វើការដំណើរនៅក្នុងប្រទេសកូរ៉េ ដល់ជនបរទេស និងជនជាតិកូរ៉េ។
អង្គការទេសចរណ៍កូរ៉េ (KTO) បើកដំណើរការប្រព័ន្ធទូរស័ព្ទផ្តល់ជំនួយដល់ភ្ញៀវទេសចរណ៍លេខ 1330 ដើម្បីផ្តល់ព័ត៌មានផ្សេងៗទាក់ទងនឹងការធ្វើដំណើរនៅក្នុងប្រទេសកូរ៉េ សំរាប់ ជនជាតិកូរ៉េ និងជនបរទេស។ ប្រព័ន្ធទូរស័ព្ទផ្តល់ព័ត៌មានដល់ទេសចរណ៍ 1330 មិនត្រឹមតែផ្តល់ព័ត៌មានដ៏មានប្រយោជន៍ដល់អ្នកដែលចង់ដើរលេងទៅគ្រប់ទិសទីនៅក្នុងប្រទេសកូរ៉េ ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសេវាកម្មបកប្រែដល់ភ្ញៀវទេសចរណ៍
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ ការធ្វើដំណើរ ការស្នាក់នៅ ពិធីបុណ្យផ្សេងៗ ព្រឹត្តិការណ៍ផ្សេងៗ និងព័ត៌មានផ្សេងៗទៀតចាំបាច់សំរាប់ការធ្វើដំណើរ នឹងត្រូវបានផ្តល់អោយ។ សេវាកម្មត្រូវបានផ្តល់ជូនជាភាសាកូរ៉េ អង់គ្លេស ជប៉ុន និងចិន។ ព័ត៌មានទេសចរណ៍ត្រូវបានផ្តល់ជូនជាភាសាកូរ៉េ សំរាប់ជនជាតិកូរ៉េ និងជាភាសាអង់គ្លេស ជប៉ុន និងភាសាចិនសំរាប់បរទេសបរទេស។ ក៏មានផ្តល់ជូនសេវាកម្មបកប្រែវិស័យ ទេសចរណ៍ផងដែរ។
ព័ត៌មានជាក់លាក់ត្រូវបានផ្តល់ជូនដល់ភ្ញៀវទេសចរណ៍បរទេស ក្នុងករណីមានបញ្ហាទាក់ទងនឹងផ្នែកអន្តោប្រវេសន៍ (ចូល/ចាកចេញ) សុវត្ថិភាព បញ្ហាវេជ្ជសាស្ត្រ សន្តិសុខ និងបញ្ហា ផ្សេងៗ ដែលជួបប្រទះនៅពេលធ្វើដំណើរ ទាក់ទងនឹង 1345 (ក្រសួងយុត្តិធម៌), 119 (ភ្នាក់ងារសង្គ្រោះបន្ទាន់ជាតិ) និង មជ្ឈមណ្ឌលរាយការណ៍ពីបញ្ហាសំរាប់ភ្ញៀវទេសចរណ៍ នៃ KTO ជាដើម។