본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

សារស្វាគមន៍

HOME អំពីសឆុន សារស្វាគមន៍

និមិត្តសញ្ញា Seocheon បរិស្ថានធម្មជាតិស្អាតនិងមានអនាគតភ្លឺ

សឆុនគុន មានទីតាំងស្ថិតនៅចំនុចកណ្តាលនៃឆ្នេរខាងលិចប្រទេសកូរ៉េ និងតំបន់ចុងខាងត្បូងបំផុតនៃខេត្តឈុនឆុនណាមតូ។ សឆុន ព័ទ្ធជុំវិញដោយបរិស្ថានធម្មជាតិដែលរក្សាបានយ៉ាងល្អ ហើយគឺជាទីកន្លែងដែលអ្នកអាចទទួលយកបាននូវបទពិសោធន៍រួសរាយរាក់ទាក់នៃប្រជាជន និងបរិយាកាសរស់នៅដ៏ល្អ។ ដោយស្ថិតនៅជិតសមុទ្រ អ្នកអាចស្វែងរកបាននូវគ្រឿងសមុទ្រ​និងត្រីស្រស់ៗនៅទីនេះ។ សឆុន ក៏សំបូរទៅដោយបន្លែ និងកសិផលជាច្រើន ដូចជាស្រូវ ដែលបានដាំនៅលើផ្ទៃដីរាប ស្មើ ដែលគ្របដណ្តប់លើផ្ទៃដីជិត 40% នៃភូមិនេះ ព្រមទាំងល្បីឈ្មោះដោយសារផលិតផលព្រៃជាច្រើន ដែលបានមកពីតំបន់ជ្រលង។

សឆុន គឺជាភូមិដ៏ស្រស់ស្អាតមួយ ដែលមានវាលស្រែ ការនេសាទ និងស្ថិតនៅដងទន្លេ។ ស្ថិតនៅចុងបំផុតនៃតំបន់ខាងត្បូងនៃខេត្តឈុនឆុនណាមតូ សឆុន គឺជាចំនុចប្រសព្វនៃទន្លេគឹមកាំង ទន្លេមួយក្នុងចំណោមទន្លេធំៗទាំងបួននៅក្នុងប្រទេសកូរ៉េ​​ ជាមួយនឹងសមុទ្រខាង លិច បន្ទាប់ពីបានហូរកាត់បរិស្ថានធម្មជាតិដ៏ស្រស់បំព្រងនៃឈុនឆុនណាមតូ។ ទីនេះ ស្វាគមន៍នូវបក្សាបក្សីជាច្រើន ដែលមកកាន់ទីនេះ ដើម្បីឆ្លងរដូវរងារ ហើយវាលស្រែដ៏ធំ ល្វឹងល្វើយ និងសំបូរជីជាតិ​​គឺជាកន្លែងដែលផ្តល់នូវចំណីដល់បក្សាបក្សីទាំងនេះ។ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត​នៃសឆុន លាតសន្ធឹងប្រវែង 80kmពីតំបន់គឹមកាំង រហូតដល់តំបន់ប៊ូសា។

សឆុន មានឆ្នេរដ៏ស្រស់ស្អាត ដោយមានរលកសមុទ្រតូចៗ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ឈូងសមុទ្រ​ដែលមានទិដ្ឋភាពព្រៃស្រល់នៅខាងក្រោយ ហើយទីនេះ សំបូរទៅដោយត្រី គ្រំ និង សត្វសមុទ្រជាច្រើនទៀត។ ដោយសារដែលភាពខុសគ្នាខ្លាំងនៃរលកសមុទ្រ និងជំរៅទឹករាក់ ឆ្នេរខ្សាច់ដែលមានប្រវែង 2km និងមានជំរាលទាប បានលេចចេញមក នៅពេលដែលមាន រលកតូច ហើយរៀងរាល់រដូវក្តៅ ទីនេះ មានភ្ញៀវទេសចរជាច្រើនមកកំសាន្ត ដោយពួកគេរីករាយនឹងការហាលសំដិលខ្លួនក្រោមកំដៅថ្ងៃ និងហែលទឹក ព្រមទាំងចាប់ប្រភេទលៀសគ្រំ ជាច្រើនទៀតផង។

សឆុន មានផលិតផលពិសេសៗដែលល្បីឈ្មោះជាច្រើន។ សឆុន ល្បីឈ្មោះដោយសារផលិតផល ហានសាន សេម៉ូស៊ី (ក្រណាត់រេមីដែលមានក្រឡាយ៉ាងស្រស់ស្អាត) ដែលត្រូវបានចាត់ទុកជាប្រភេទក្រណាត់រេមីដែលល្អជាងគេបំផុត ផលិត នៅក្នុងភូមិចំនួនប្រាំបី ដែលមានឈ្មោះល្បីល្បាញក្នុងការផលិតក្រណាត់រេមី តាំងពីសម័យកូរ្យ៉ូ និងហានសានសូកុកជូ (ប្រភេទស្រាអង្ករមួយប្រភេទ) ដែលជាស្រាប្រពៃណីមួយប្រភេទ មានតាំងពី 1,000 ឆ្នាំមុន និងជាគ្រឿងប្រទានសំរាប់រាជវង្សក្នុងសម័យបេកចេ។ សឆុនក៏មានកេរតំណែលវប្បធម៌ជាច្រើន ដែលបន្សល់ទុកតាំងពីសម័យបេកចេ និងកេរតំណែលវប្បធម៌ ជាច្រើនទៀតដែលរួមបញ្ចូលជាមួយនឹងស្ថាបត្យកម្មសម័យទំនើប​បានយ៉ាងល្អប្រសើរ។

ធ្វើដំណើរកំសាន្តរយ:ពេលខ្លីទៅកាន់សឆុនតាមរយ:ផ្លូវលឿនសហេ សូមអញ្ជើញមកកាន់សឆុន នោះអ្នកនឹងទទួលបាននូវទេសភាពដ៏ស្រស់ត្រកាល និងការរាក់ទាក់ស្វាគមន៍នៃប្រជាជនសឆុន ព្រមទាំងភ្លក្សរសជាតិនៃអាហារដែលធ្វើពីសាច់ត្រី និង គ្រឿងសមុទ្រស្រស់ៗដែលទើបតែចាប់បានពីសមុទ្រ។ ទីនេះ គឺជាកន្លែងដែលពោរពេញដោយធម្មជាតិ បរិយាកាសស្អាត និងធនធានជាច្រើនដែលធ្វើអោយអ្នករីករាយ។ នៅពេលដែល​អ្នកមកកាន់សឆុន អ្នកនឹងឃើញនូវការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃធម្មជាតិ ប្រពៃណី និងភាពទាន់សម័យ ឃើញនូវសម្រស់ដ៏ស្រស់ស្អាតនៃហានសានសេម៉ូស៊ី ភ្លក្សរសជាតិស្រា ហានសានសូកុកជូ​ និងដំណើរកំសាន្តដ៏រីករាយមួយ។