SEO
CHEON Sinsung-ri
"ឆ្នេរឈុនចាងតេ"
ឆ្នេរឈុនចាងតេ គឺជាកន្លែងលំហែកាយរដូវក្តៅដ៏មានប្រជាប្រិយនៅសឆុន។ ឆ្នេរនះ រួមបញ្ចូលបានយ៉ាងល្អជាមួយនឹងដើមស្រល់ខ្មៅ និងព្រៃអាកាស្យា ធ្វើអោយតំបន់នេះក្លាយជាតំបន់ ដ៏ល្អសំរាប់ការបោះជំរំ។ នៅពេលដែលអ្នកបោះជំរំនៅក្នុងព្រៃស្រល់ខ្មៅ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងមានអារម្មណ៍ត្រជាក់ ទោះបីជាខាងក្រៅមានអាកាសធាតុក្តៅក៏ដោយ។
ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត គឺជាកន្លែងដ៏ល្អសំរាប់ករាលេងកីឡា ដូចជាបាល់ទះលើឆ្នេរខ្សាច់។ មិនតែប៉ុណ្ណោះ ជំរាលទាប ទឹករាក់ និងរលកសមុទ្រតូចៗ បានអោយកន្លែងនេះ ក្លាយាកន្លែង ដ៏ល្អសំរាប់ការហែលទឹក។ ឆ្នេរឈុនចាងតេ មានរលកសមុទ្រតូចៗ និងព្រៃស្រល់ខ្មៅ និងព្រៃអាកាស្យា ត្រូវបានចាត់ទុកជាកន្លែងសិក្សាអំពីធម្មជាតិដ៏ល្អ ក្នុងចំណោមទីតាំងទាំង 8 ដោយអង្គការទេសចរណ៍កូរ៉េ។ នៅទីនេះ ក៏មានទិដ្ឋភាពរលកសមុទ្របោកច្រាំងនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ អ្នកអាចដេកសំដិលខ្លួន រឺចាប់លៀសគ្រំនៅលើឆ្នេរខ្សាច់ និងនៅជុំវិញថ្ម នៅពេលរលកទាប។