본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

ភ្នំវ៉ុលម្យងសា

HOME វិស័យទេសចរណ៍ ភ្នំនៃសឆុន ភ្នំវ៉ុលម្យងសា

ភ្នំវ៉ុលម្យងសា

"ភ្នំវ៉ុលម្យងសា"

សឆុនគុន​គឺជាទីតាំងយុទ្ធសាស្ត្រក្នុងការធ្វើចំបាំងក្នុងសម័យអ៊ុងជីន និងសាប៊ី នៃបេកចេ។ តំបន់សឆុន រួមមានគីបុលផូ (បច្ចុប្បន្នចាងហាង) ត្រូវបានចាត់ទុកជាច្រកទ្វារដ៏សំខាន់ដែល ការពារសាពីសុង ដែលជារាជធានីចុងក្រោយអាណាចក្របេកចេ និងមានជង្រុកស្រូវដែលស្តុកកសិផលដែលប្រមូលបានដីដែលសំបូរជីជាតិ។ ក្នុងពេលដែលមានការចូលឈ្លានពានពី បរទេស ទីនេះ និងបន្ទាយដូកាំងសុងនៅណុនសាន មានតួនាទីជាកំពែងការពារ។

បន្ទាយជាច្រើនក្នុងសម័យបេកចេ ដែលបានបន្សល់មកដល់សព្វថ្ងៃ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់អំពីប្រវត្តិសាស្ត្រ ដូចជាបន្ទាយកុនជីសានសុងនៅហានសានម្យន ដែលដំណាលថា ជាមូលដ្ឋាននៃចលនាបេកចេ ដើម្បីបង្កើតបេកចេឡើងវិញ បន្ទាប់ពីត្រូវបាត់បង់ដោយសារកងទ័ពណាដាង បន្ទាយណាមសានសុង ដែលមានទីតាំងនៅសឆុនអាប់ និងប៊ុលតាងកូកសាន សុង និងក្វានចូកកូកសានសុង ដែលមានទីតាំងនៅប៊ីអ៊ីនម្យន។ នៅក្នុងចំណោមបន្ទាយទាំងនេះ ពីបន្ទាយក្វានចូកកូកសានសុង នៅប៊ីអ៊ីន គេអាចមើលឃើញទិដ្ឋភាពនៅតំបន់ខ្ពស់រាប នៅទិសខាងជើងប៉ែកខាងកើត និងសមុទ្រខាងលិច រហូតដល់ទិសខាងជើងប៉ែកខាងកើត កោះអានម្យន ទៅទិសខាងលិចប៉ែកខាងត្បូង បានយ៉ាងច្បាស់។ ហេតុនេះ ទីនេះ គឺជាចំណុច យុទ្ធសាស្ត្រកងទ័ពយ៉ាងសំខាន់មួយ។

បន្ទាយនេះ មានទីតាំងនៅភ្នំវ៉ុលម្យនសាន ((289m) ដែលជាភ្នំដ៏ល្បីឈ្មោះនៅប៊ីអ៊ីនម្យន។ ទោះបីជាភ្នំនេះ មិនសូវខ្ពស់ នៅទីនេះ គេអាចមើលឃើញទិដ្ឋភាពទាំងស្រុងនៃប៊ីអ៊ីនម្យនដែល នៅក្បែរនេះ និងទិដ្ឋភាពដ៏អស្ចារ្យនៃសមុទ្រខាងលិច ដែលលាតសន្ធឹងភ្ជាប់ជាមួយនឹងឆ្នេរនៃសឆុន ពីទិសខាងលិចប៉ែកត្បូង និងខាងកើតប៉ែកខាងត្បូង។

  • 1somenail img
  • 2somenail img
  • 3somenail img
  • 4somenail img
  • 5somenail img
이전 다음