SEO
CHEON Sinsung-ri
"ព្រៃត្រែងស៊ីនសុងរី"
ព្រៃត្រែងស៊ីនសុងរី គឺជាកន្លែងដែលរួមបញ្ចូលយ៉ាងល្អជាមួយនឹងទន្លេគឹមកាំង។ នៅទីនេះ អ្នកអាចធ្វើការណាត់ជួបសង្សារដ៏រ៉ូមែនទិក ហើយអាចធ្វើខ្លួនជាតួឯកក្នុងរឿងភាពយន្ត។ ព្រៃត្រែងស៊ីនសុងរី ជាកន្លែងដែលដើមត្រែង ហាក់ដូចជាប៉ះនឹងផ្ទៃមេឃពណ៌ខៀវ ហើយជាព្រៃត្រែងធំជាងគេបំផុតនៅក្នុងប្រេសកូរ៉េ ដែលមានទំហំ 230,000m2។ ទីនេះ គឺជាកន្លែងដែលថត ភាពយន្តរឿង "JSA - Joint Security Area," "JSA - តំបន់សុវត្ថិភាពរួម" ហើយត្រូវបានចាត់ទុកជាកន្លែងសំរាប់សិក្សាអំពីធម្មជាតិ ដោយអង្គការទេចរណ៍កូរ៉េ។
ពេញមួយឆ្នាំ តែងតែមានភ្ញៀវទេសចរជាច្រើនមកកាន់ទីនេះ ហើយទីនេះគឺជាកន្លែងកំសាន្តដែលគូសង្សារ និងគ្រួសារចូលចិត្តមកលេង។ ទីនេះ ក៏ទាក់ទាញនូវអ្នកថតរូបជាច្រើន ដែលមកផ្តិតយករូបភាពព្រៃត្រែង។ ត្រែង គឺជាដើមឈើដែលមានកំពស់ខ្ពស់ជាងមនុស្សបន្តិច បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត និងរ៉ូមែនទិក។ ទីនេះ គឺជាកន្លែងដែលអ្នកអាចចំណាយពេលវេលាដ៏សប្បាយរីករាយជាមួយគ្រួសារ រឺគូរសង្សាររបស់អ្នក។ នៅពេលដែលគយគន់ទេសភាពដ៏ស្រស់ស្អាត នោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ហើយបាត់អស់នូវភាព នឿយហត់។